សួស្ដី! អ្នកទាំងអស់គ្នាដែលតែងចូលចិត្តមកទស្សនាប្លក់របស់ខ្ញុំបាទ ហើយខ្ញុំមកថ្ងៃនេះគឺមកដូចសព្វដងអញ្ចឹងដែរ គឺខ្ញុំមានគន្លឹះសំខាន់មួយសម្រាប់បង្ហាញជូនដល់អ្នកទាំងអស់គ្នាពីរបៀបដាក់ពុម្ពអក្សរខ្មែរស្អាតៗនៅលើប្លក់។ ជាការពិតណាស់ពុម្ពអក្សរវាមានសារៈសំខាន់សម្រាប់ជំនួយប្លក់របស់អ្នកឲ្យបង្ហាញអក្សរបានស្អាតនៅលើគ្រប់ឧបករណ៍រុករក Browser ទាំងកុំព្យូទ័រនិងទូរសព្ទដៃ មិនត្រឹមតែប៉ុណ្ណោះវាជួយទាក់ទាញភ្នែកអ្នកដែលបានចូលទស្សនាប្លក់របស់អ្នកផងដែរ។
១-សូមចូលទៅកាន់ https://fonts.google.com/?subset=khmer រួចជ្រើសរើសពុម្ពអក្សរខ្មែរណាមួយដែលអ្នកពេញចិត្ត
២-ជ្រើសរើស Style នៃពុម្ពអក្សរ រួចចុចទៅលើ Embed Tab
៣-ចូលទៅកាន់ Theme បន្ទាប់មក Edit HTML
៤-ចម្លងតំណនៃ Link tag យកទៅដាក់ពីខាងក្រោម <head> tag
* សម្គាល់៖ កូដខាងលើអ្នកមិនទាន់អាច Save បានទេអ្នកត្រូវប្ដូរសញ្ញា & ទៅជា & និងបន្ថែមសញ្ញា / នៅចុងបញ្ចប់នៃកូដ (សូមមើលកូដខាងក្រោម)
* របៀបខាងលើនៅមិនទាន់អាចធ្វើឲ្យប្លក់របស់អ្នកទទួលបានពុម្ពអក្សរដែលអ្នកចង់ដាក់នៅឡើយទេ អ្នកត្រូវ Set Font Family ជាមុនសិន។
ក-ដាក់ Font Family ទៅលើ body៖
* នៅក្នុង Edit HTML ស្វែងរកពាក្យ body រួចបន្ថែមឈ្មោះពុម្ពអក្សរដែលអ្នកបាន Embed។ (សូមមើលឧទាហរណ៍ខាងក្រោម)
ខ-ដាក់ Font Family ទៅលើធាតុជាក់លាក់ណាមួយ៖
* នៅលើប្លក់របស់អ្នកស្វែងរកធាតុណាមួយដែលអ្នកចង់ដាក់ពុម្ពអក្សរ រួចចុចកណ្ដុរខាងស្ដាំ បន្ទាប់មកយកពាក្យ Inspect Element បន្ទាប់មកទៀត ស្វែងរក .class ឬ #id នៃធាតុនោះនៅក្នុង Template រួចហើយបន្ថែមឈ្មោះនៃ Font Family។ (សូមមើលឧទាហរណ៍ខាងក្រោម)
៥-ចុចពាក្យ Save Theme ជាការស្រេច។
ប្រភព ៖ www.rithisethtes.com
0 Comments